|
កម្មវិធី
ចំនួនអ្នកទស្សនា
|
សកម្មភាពមូលនិធិបាយ័ន
ថវិការដ៏មានតម្លៃដែលបានមកពីទឹកចិត្តសប្បុរសដ៏ស្មោះរបស់ប្រជាជនខ្មែរឥឡូវវាបានប្រែក្លាយទៅជាផ្លូវប្រវត្តិសាស្ត្រយ៉ាងអស្ចារ្យសម្រាប់ជាភាពងាយស្រួលកនុងដំណើរមកទស្សនាប្រាង្គប្រាសាទសីលាព្រះវិហារខ្មែរ ដែលជាសម្បត្តិមហាសាលនៃបេតិកភ័ណ្ឌពិភពលោកនៅលើដែនដីសុវណ្ណភូមិនៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវប្រវត្តិសាស្ត្រមួយខ្សែរនេះនិងត្រូវដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយ រីឯយើងគ្រប់គ្នាអាចមក ទស្សនាកំសាន្តនៅលើកំពូលភ្នំខ្ពស់នៃតំបន់ទេសចរណ៍ល្អឯកដែលបង្កប់ដោយសមូហកម្មក្បាច់ចំលាក់យ៉ាងប្រណីតគ្មានគូប្រៀប ប្រសាទសីលាព្រះវិហារនិងឆ្លុះបញ្ជាំងអោយយើងឃើញផងដែរណុវអរិយ្យធម៌ខ្មែរនាសម័យ អតីតកាលដ៏រុងរឿងមួយដែលកំពុងតែត្រូវបានបន្តថែរក្សាការពារដោយកូនខ្មែរជំនាន់ក្រោយ។ នេះជារូបភាពអនុស្សាវរីយ៏មួយដែលយើងនៅតែចងចាំក្នុងការធ្វើដំណើរឆ្ពោះមកកាន់តំបន់ប្រសាទព្រះវិហារនាពេលប៉ុន្មានខែកន្លងមកនេះក្នុងការនាំយកអំណោយទៅចែកជូនវីរៈកងទ័ពឈរជើងនៅសមរភូមិមុខ។ ដោយសារតែហេតុផលលំបាកនៃការធ្វើដំណើរឡើងឆ្ពោះទៅកាន់កំពុលភ្នំប្រាសាទព្រះវិហារ បានធ្វើអោយទឹកចិត្ត ស្នេហាជាតិរបស់ពលរដ្ឋខ្មែរកើតមាននៅពាសពេញផ្ទៃប្រទេស ដោយចូលរួមបរិច្ចាកនូវទ្រព្យធនផ្ទាល់ខ្លួនតាមរយៈ មូលនិធិបាយ័នក្នុងន័យដើម្បីអភិរក្សនិងការពារតំបន់ប្រាសាទព្រះវិហារ។ ក្រោមគំនិតដ៏សុភវិនិច្ឆ័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានស្នើរសុំអោយមូលនិធិបាយ័នធ្វើការបង្វែរថវិការរបស់ខ្លួនដែលបានមកពីការចូលរួមបរិច្ចាក ដោយទឹកចិត្តស្មោះសរបស់សប្បុរសជនដើម្បីយកមកកសាងថ្នល់ឡើងទៅកាន់ប្រាសាទព្រះវិហារ និងដើម្បីទុកជា កេរមរតកប្រវត្តិសាស្ត្រដ៏មានតំលៃដែលបានមកពីការរួបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាសម័យ តេជោ។ ជាការសំរេចផែនការសាងសង់ផ្លូវមួយខ្សែរនេះអោយបានរួចរាល់ឆាប់រហ័ស ការដ្ឋានបានដំណើរការទៅ យ៉ាងខ្លាំងក្លាដើម្បីស្មើរនិងតំលៃនៃការគោរពរបស់ប្រជាពលរដ្ឋកម្ពុជាដែលបានបរិច្ចាកដោយសុឆន្ទៈនូវសម្ភារៈ ថវិការតាមរយៈមូលនិធិបាយ័នទុកជាការចូលរួមអភិរក្សនិងការពារតំបន់ប្រាសាទព្រះវិហារ រីឯផ្លូវក៏កំពុងត្រូវបាន លេចចេញជារូបរាងដ៏ល្អស្អាតដែលទ្រទ្រង់ដោយគ្រឹះដ៏រឹងមាំនៃផ្ទាំងថ្មធំៗ និងអមដោយទេសភាពធម្មជាតិ ព្រៃព្រឹក្សាដ៏ស្រស់បំព្រងពីក្រោមរហូតដល់កំពូលភ្នំ។ ហើយការលំបាករបស់ការដ្ឋានសាងសង់គឺនៅកន្លែងខ្លះវាមានចំណោតខ្លាំង ជាឧបសគ្គក្នុងការដឹកជញ្ជូន សម្ភារៈដូចជា ខ្សាច់ ថ្ម ឡើងមកលើ វាមិនបានដូចរបស់យើងទេ ហើយចរាចរណ៏នៅតាមផ្លូវវាធ្វើអោយស្ទះ ហើយ បើប្រសិនបើយើងបិទចរាចរណ៏មិនអោយអ្នកទេសចរគាត់ឡើងទៅលើប្រាសាទវាបណ្តាលអោយខកខានដល់ការ ចង់ដឹងចង់ឃើញរបស់ពួកគាត់ ម្ល៉ោះហើយត្រូវប្រើពេលសខ្លះអោយអ្នកទេសចរឡើងហើយពេលខ្លះយើងដឹក ជញ្ជូនសម្ភារៈឡើង។ ហើយចំងាយផ្លូវដែលត្រូវសាងសង់គឺមានប្រវែងសរុប ៣៦៤៨ម និងមានទទឹង ៧ម កំពស់ ១តឹកកន្លះ ធ្វើអំពីបេតុងបង្កប់ដោយគ្រឹះសសៃដែកព្រមទាំងសាងសង់ប្រព័ន្ឋប្រឡាយបង្ហូរទឹកអមសងខាងផ្លូវ និង សាងសង់បំពង់លូបង្ហូរទឹកកាត់ទទឹងថ្នល់ជាច្រើនកន្លែងទៀតនៅត្រង់ចំនុចដែលមានចរន្តទឹកហូរកាត់។ រីឯរាល់ កន្លែងផ្លូវដែលមានស្ថានភាពចំណោតចោតៗខ្លាំងពេក និងត្រូវបានឈូសឆាយពង្រាបអោយស្ថិតនៅក្នុងកំរិតទាប ដើម្បីជាភាពងាយស្រួលដល់គ្រប់មធ្យោបាយធ្វើដំណើរឆ្ពោះឡើងទៅកាន់កំពូលភ្នំប្រាសាទព្រះវិហារ។ ក្រោយពី ផ្លូវមួយខ្សែរនេះសាងសង់រួចរាល់ហើយនិងត្រូវបំពាក់បន្ថែមដោយគំនូសផ្លាកសញ្ញាបង្ហាញផ្លូវ និងចំណាំងផ្លាតពន្លឺ ចរាចរណ៏ចាប់តាំងពីជើងភ្នំរហូតដល់កំពូលភ្នំផងដែរ។ ក្នុងចន្លោះពេលនៃការសាងសង់ផ្លូវឡើងទៅកាន់កំពូលភ្នំ ប្រាសាទព្រះវិហារ ក្រុមការងារទូរទស្សន៍បាយ័នតែងតែបានធ្វើដំណើរទៅជាច្រើនលើកច្រើនសារក្នុងបេសកកម្ម មូលនិធិបាយ័ន និងនាំយកអំណោយរបស់សប្បុរសជនទៅចចែកជូនវីរកងទ័ពឈរជើងនៅសមរភូមិមុខ ទុកជាការ លើកទឹកចិត្តពីប្រជាពលរដ្ឋខ្មែរដែលបានរួមគ្នាអភិរក្សនិងការពារតំបន់ប្រាសាទព្រះវិហារ។ ការស្ថាបនាផ្លូវមួយខ្សែរ នេះគឺបានមកពីការចូលរួមរបស់ប្រជាជនទូទាំងក្នុងនិងក្រៅប្រទេសក្នុងទឹកចិត្តសប្បុរសជាមួយមូលនិធិបាយ័នដែលមានលោកជំទាវ ហ៊ុន ម៉ាណា ជាប្រធានមូលនិធិហើយឥឡូវនេះមូលនិធិបាយ័នកំពុងប្រែក្លាយមកជាផ្លូវមួយ ខ្សែរយ៉ាងល្អប្រណិតឆ្ពោះទៅកាន់ប្រាង្គប្រាសាទព្រះវិហារដើម្បីទុកជាសម្បត្តិសាធារណៈដ៏មានតំលៃរបស់មាតុភូមិ កម្ពុជា។ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |