សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2125
ម្សិលមិញ 13125
សរុប: 85224
អំពីមូលនិធិបាយ័ន

ដោយ​មាន​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ភ្លឺស្វាង​របស់​សម្តេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្ររាជាណាចក្រ​កម្ពុជា បាន​ធ្វើអោយ​ប្រទេស​ជួប​នូវ​សន្តិសុខ សុវត្ថិភាព ស្ថេរភាព ការ អភិវឌ្ឍ​ន៏​ជា​និរន្ត សិទ្ឋ​ក្នុង​ការចូលរួម និង​ការរស់នៅ​ជាមួយគ្នា​ជា​សន្តិ​សហ​វិជ្ជមាន​។​

​ប្រាសាទ​ព្រះវិហារ​ដែល​ជា​កេរ្តិ៍មរតក​វប្បធម៌​ដ៏​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន ត្រូវបាន​រាជ រដ្ឋាភិបាល​កម្ពុជា​ស្នើសុំ​ទៅ​អង្គការ UNESCO ដើម្បី​ដាក់​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​។ ក្រុមការងារ​មួយ​ក្រុម ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី​បាន ធ្វើដំណើរ​ទៅកាន់​ប្រទេស​កាណាដា ដើម្បី​ធ្វើ​ការងារ​នេះ​តាមរយៈ ការចង្អុលបង្ហាញ​របស់​សម្តេច​អគ្គមហាសេ​នា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្ររាជាណាចក្រ​កម្ពុជា​។ ជា​លទ្ឋផល អង្គការ UNESCO បាន​ដាក់បញ្ចូល ប្រាសាទ​ព្រះវិហារជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក​កាលពី​ថ្ងៃ​ទី ១៤ ខែ កក្កដា ឆ្នាំ​២០០៨​។​

​ផ្តើមចេញ​ពី​ជ័យជំនះ​ដ៏​ត្រចះត្រចង់​នេះ មូលនិធិ​បាយ័ន​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត ផ្តួចផ្តើម​របស់ លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក្នុងទិសដៅ​ការពារ និង អភិវឌ្ឍន៍​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាមរយៈ​ការស្ម័គ្រចិត្ត​ពី​សប្បុរស ជន​ទាំង​នៅក្នុង​និង​ក្រៅប្រទេស​។ នៅ ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០០៨ មូលនិធិ​បាយ័ន បាន​រួមសហការ​ជាមួយ​សាលាក្រុង​ភ្នំពេញ និង​ដោយ​មាន ការគាំទ្រ​ពី​ទីស្តីការគណៈរដ្ឋមន្ត្រី បាន រៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​អបអរសាទ​ពី​ការដាក់បញ្ចូល​ប្រាសាទ​ព្រះវិហារ ជា​ពី​ការដាក់បញ្ចូល ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិក​ភ័ណ្ឌ​ពិភពលោក ក្រោម​អធិបតិយភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម សុខ អាន និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់​របស់​រា​ជ​រដ្ឋាភិបាល មន្ត្រីរាជការ និស្សិត និង ប្រជាជន​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​