សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2147
ម្សិលមិញ 13125
សរុប: 85244
មរតកវប្បធម៌ខ្មែរ
គោលបំណង
               កម្មវិធីប្រឡងកំណាព្យ និងចម្រៀងមហោរី ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ
               ហ៊ុន សែន និងលោកជំទាវអាស្រ័យដោយកំណាព្យខែ្មរ មានប្រវត្តិកកើត ឡើងយូរលង់
               មុន សតវត្យទី១ នៃគ្រឹស្តសករាជ ដែលគេអាចសម្គាល់បានតាមរដ្ឋរយះបទភ្លេងអារក្ស 
               និងបទភ្លេងប្រពៃណីខែ្មរ នាពិធីរៀបមង្គលការព្រះថោង និង នាងនាគ ។
                រឺឯមហោរីជាប្រភេទតន្រ្តីសំឡេងស្រាល ដែលតាមសិលាចារឹកអាច អោយដឹងបានថា   
               បុព្ធវរសិល្បករខែ្មរយើងបង្កើតតន្រ្តីនេះឡើង តាំងពីមុន សម័យអង្គអង្គរមកម៉េ្លះ ដូច្នេះ
               សិល្បះវប្បធម៌ទាំង២ ទម្រង់នេះ ចាំបាច់ត្រូវតែលើកស្ទួយ ។ 

  ខ្លឹមសារកម្មវិធី

               គឺជាកម្មវិធីបើកចំហជូនមហាជនគ្រប់ វ័យចូលរួមប្រឡងប្រជែងលើវិញ្ញាសារកំណាព្យ និង
               ចម្រៀងមហោរី ទៅតាមចំណង់ចំណូលចិត្ត របស់បេក្ខជន

               -ប្រសិនបើកំណាព្យតែងថ្មី ត្រូវតែឆ្លើយតបទៅនឹងប្រធានបទ(សិល្បះវប្បធម៌រូមចំណែក
               អភិវឌ្ឍន៍លើសង្គមជាតិគ្រប់វិស័យ) ចំនួន ៣ច្បាប់យ៉ាងច្រើន តែក្នុងមួយច្បាប់កំរិតត្រឹមតែ 
               ៧ល្បះ  សំរាប់បេក្ខភាព ទាំងកំណាព្យ

               - ចំពោះបេក្ខភាពចម្រៀងមហោរី  បើច្រៀងបទនិពន្ធថ្មី​ ត្រូវភ្ជាប់មកជាមួយនូវ ទំនុកច្រៀង
       ចំនួន ៣បទយ៉ាងច្រើន
ជាការប្រឡងជម្រុះវិលជុំប្រើរយះពេល ៣០សប្តាហ៍ដោយចាប់ផ្តើមពី
       ខែសីហា ឆ្នាំ២០០៩ បញ្ចប់អំឡុងខែកុម្ភះ ឆ្នាំ២០១០ ។

  ម៉ោងផ្សាយ
       មរតវប្បធម៌ខ្មែរ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អង្គារ៍ វេលាម៉ោង ១៧ះ ០០ ដល់​ ម៉ោង ១៩ះ ០០ និង
       ផ្សាយឡើងវិញ ម៉ោង ២៤ះ​ ០០ ដល់ ម៉ោង ១ះ៣០នាទី រំលងអាធ្រាត ថ្ងៃពុធ ម៉ោង ៨ះ ០០ 
       ដល់ ៩ះ៣០ នាទី ។

  រយះពេល
       ១ ម៉ោង ៣០នាទី

  លក្ខណះពិសេសផ្សេងទៀត
      
កំណាព្យនិងចម្រៀងមហោរី ជាទំរង់សិល្បះវប្បធម៌ដែលស្ទើរតែកប់បាត់ និងមិនធ្លាប់មានការ
       ប្រឡងប្រជែង ទម្រង់ សិល្បះនេះ នៅលើកញ្ចក់ទូរទស្សន៍សោះឡើយ និងអាចនិយាយបាន
       ថា ជាលើកដំបូងបង្អស់ដែលអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានបង្កើតកម្មវិធីនេះ
       ឡើង ។