សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 524
ម្សិលមិញ 6716
សរុប: 107559
កម្មវិធីកូនល្អ

គោលបំណង​នៃ​កម្មវិធី​

  • ធម្មជាតិ​របស់​កុមារ ពោរពេញ​ទៅដោយ​ថាមពល​ដែល​អាច​អោយ គេ​មាន​កំលាំង​ពលំ​ទៅ រក​ការ​រហ័ស រ​ហួន និងរ​ពិស​ណាស់​ជាពិសេស គេ​រៀន​ឆាប់​ចេះ លេង​ច្រើន​ចង់ដឹង និង​ឆ្ងល់​ច្រើន​។ 
  • ជា​ការពិត​ណាស់កុមារ រីកលូតលាស់​តាម​ធម្មជាតិ​ចាប់តាំងពី​ការរៀនសូត្រ​, រៀន​និយាយ​, ចង់ដឹងចង់ឃើញ​នូវ​អ្វី​ដែល​ថ្មី ចង់​រៀន​គូ​គំនូរ ឬ​ទៅ​រៀន​នៅ​សាលា​ជាដើម។កុមារ​តែងតែ​សួរដេញដោល​អ្វីៗ​សព្វបែបយ៉ាង ទៅលើ អ្វី​ដែល​គេ​ឃើញ​, ប៉ះ ឮ​។
  • ពោល​កុមារ ពោរពេញ​ទៅដោយ​ការជឿជាក់​និង​មាន​អនុភាព ក្នុង​វ័យ​រីកចំរើន​វឌ្ឍន​ការ​នេះ កុមារ​តែងតែ ទទួល និង​ចាប់​នូវ​អ្វី ដែល​មាន​នៅ​ជំវិញ​ខ្លួន ទាំង​បរិស្ថាន​, បរិយាកាស​សង្គម និង​អាហារូបត្ថម្ភ​។ តាមរយៈ​ស្ថានភាព​ទាំង នេះ​កុមារ រមែង​ទទួលបាន​នូវ អំពើ​ល្អ ឬ​អាក្រក់​ទៅ​តាម​អ្វី​ដែល គេ​ប្រទះ​។ ការ​ដែល​បងើ្កត​កម្មវិធី នេះ គឺ​ដើម្បី​រួម ចំណែក​ជួយ​ផ្តល់​នូវ​ពុទ្ធិ និង​ការ​ស្វែង យល់​ពី​សង្គម​គ្រូ​សារ​, ការរស់នៅ​, សុជីវធម៌ និង​តំរង់​ទិស​អោយ​ក្មេង​ប្រព្រឹតិ្ត នូវ​ទំលាប់​ល្អ​។​

​ខ្លឹមសារ​កម្មវិធី (​សងេ្ខ​ប​សកម្មភាព​កម្មវិធី​)

  • ​កម្មវិធី​កូន​ល្អ​ប្រព្រតិ្តទៅមាន​២​វគ្គៈ​
  • ​វគ្គ​ទី​១ បង្ហាញនិង​ណែនាំ​កេ្មងៗ​អោយ​ចេះ​ក្រោក​ពី​ព្រលឹមរៀបចំ​ខ្លួន​ប្រាណដើម្បី​ទៅ​សាលារៀន
    ដែល​សំដែង​ដោយ​ប្អូនៗ​កុមារ​២ រូប​និងខ្លា​ឃ្មុំ​១ឈ្មោះ​ប៊ី​ប៊ី​។​
  • វគ្គ​ទី​២ ជា​វគ្គ​និទានរឿង និង​បង្ហាញ​ពី​សុជីវធម៌​ក្នុង​ការរស់នៅ​។​

​ម៉ោង​ផ្សាយ​

  • ថ្ងៃអាទិត្យ ៨.៣០-៩.៤០
  • ផ្សាយ​ឡើងវិញ​ថ្ងៃ​ច័ន្ទ ម៉ោង​៤.០០-៥.០០​ល្ងាច​

​លក្ខណៈពិសេស​ផ្សេង​ទៀត​របស់​កម្មវិធី​

  • ​ផ្តោត​លើ​ការអប់រំ និង​កំសាន្ត​