សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2389
ម្សិលមិញ 13125
សរុប: 85464
ស្នាមញញឹមនៃវប្បធម៌ខ្មែរ

គោលបំណង​នៃ​កម្មវិធី

​ដោយ​ឈរ​លើ​ពាក្យស្លោក វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កើងថ្កាន កម្មវិធី​មាន​ផ្សាយ​ជូន​នូវ វប្បធម៌​ទំនៀម​ទំលាប់​ប្រពៃណី​ជាតិ​ដ៏​ល្អ​ផូរផង់​ជា​អាទិ៏ៈ ឧបករណ៏ និង​តូរ្យតន្ត្រី​ខ្មែរ​សិល្បៈ​បុរាណ ខ្មែរ​គ្រប់​ទម្រង់ ទំនៀមទម្លាប់​ផ្សេងៗ បុណ្យ​ប្រពៃណី​ជាតិ ជំនឿ​ក្នុងសង្គម​ខ្មែរ ការសិក្សា​ស្រាវ ជ្រាវ​ពី​បុរាណ​ប្រាសាទ​នានា និង​រំឭក​បង្ហាញ​ពី​យុទ្ឋ​គុន ខម ជាដើម​។​

ខ្លឹមសារ​កម្មវិធី​(​សង្ខេប​សកម្ម​សភាព​កម្មវិធី​)

​ក្រៅពី​ឯកសារ​ស្រាវជ្រាវ​ទាក់ទង​នឹង​វប្បធម៌​ជាតិ​ដែល​លើកយក​មក​ជម្រាប​ជូន កម្មវិធី តែងតែ​បាន​អញ្ជើញ​វាគ្មិន​កិត្តិយស ជា​អ្នកនិពន្ឋ កវី​បណ្ឌិត វិចិត្រ​ករ សិល្បៈករ​បុរាណ​ខ្មែរ​គ្រប់ ទម្រង់​ដើម្បី​ធ្វើ​បទ​សម្ភាស​ន៏​ទា​កើទ​ង​និង​ប្រធានបទ​នានា​ព្រមទាំង​បង្ហាញ​ជូន​នូវ​ទស្សនីយភាព សិល្បៈ​ជា​ឆុត​ខ្លីៗ ដែល​ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​នៃ​សប្តាហ៏​និមួយៗ​ដូច្នេះ​កម្មវិធី​ពិតជា​បាន ផ្តល់​អោយ​ទស្សនិកជន​ធ្វើ​ការស្វែងយល់​លើ​វប្បធម៌​ជាតិ​និង​បាន​ទទួល​ការកំសាន្ត​ផង​។​

ម៉ោង​ផ្សាយ​

ផ្សាយរៀងរាល់​ថ្ងៃ​ពុធ វេលា​ម៉ោង ១៨ៈ​០០-១៩ៈ​០០
​ផ្សាយ​ឡើងវិញ​ថ្ងៃ​ព្រហស្បត្តិ៏​ម៉ោង ១៣.៣០ ដល់ ១៤.៣០

លក្ខណៈពិសេស​ផ្សេង​ទៀត​របស់​កម្មវិធី​

​កម្មវិធី​តែង​ខិតខំ​រិះរក​ប្រធានបទ​ប្លែកៗ​មក​បង្ហាញ​ជូន ជាពិសេស​ចំពោះ​អនុ​ជន​ជំនាន់ ក្រោយ​អោយមាន​ចំណាប់​អា​រម្ម​ណ៏ និង​ស្គាល់​ពី​តម្លៃ​ពិត​នៃ​វប្បធម៌​ជនជាតិ​ខ្លួន​ទើប​កើត​មាន ទឹកចិត្ត​ស្រលាញ់ ថែរក្សា​ការពារ​លើកស្ទួយ​វប្បធម៌​ជាតិ​អោយ​រុងរឿង​ឧត្តុង្គឧត្តម្ភ​ជា​អង្វែង​តទៅ​។​