សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2301
ម្សិលមិញ 13125
សរុប: 85384
មិត្តពូកែ

គោលបំណង
បង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកកំពស់ប្រាជ្ញាស្មារតីយុវវ័យអោយមានភាពឈ្លាសវៃស្វាហាប់រហ័សរហួន មាន គំនិតចេះដោះស្រាយនូវឧបស័គ្គដែលកើតមាន និងចេះស្រឡាញ់ យោគយល់អធ្យាស្រ័យនិងចេះជួយយក អាសារ គ្នាទៅវិញទៅមក ព្រមទាំងអោយយុវវ័យ ចេះដោះស្រាយនូវហេតុការណ៍ដែលកើតមានចំពោះ មុខភ្លាមៗ

កម្មវិធីនេះតម្រូវអោយមានពិធីករ និង ពិធីការិនី ។

ខ្លឹមសារកម្មវិធី
កម្មវិធីនេះប្រព្រឹត្តិឡើងជាពីរវគ្គ ដោយខ្លឹមសារនៃវគ្គនីមួយៗ មិនដូចគ្នានោះទេ ។ ពោល គឺទាំងពីរវគ្គខុសៗគ្នា ប៉ុនែ្តសុទ្ធ តែផ្តល់ចំណេះដឹង និង អត្ថប្រយោជន៍ ដល់ក្មួយៗ យុវវ័យ ។

វគ្គទី១​
កម្មវិធីនេះមានថតនៅក្នុងស្ទូឌីយោដូចជាពិធីករ-ពិធីការិនី និយាយបើកក្បាលកម្មវិធី និងមានលេងហ្គេម ដែលចូល រួមដោយប្អូនសិស្សានុសិស្ស មកពីសាលាពីរផ្សេងគ្នា ដើម្បីល្បងពី សមត្ថភាព​ ក៏ដូចជាល្បងល្បែង ប្រាជ្ញាអាច មានដូច ជាសំនួរសំណួរខ្លីៗ សួរភ្លាព ឆ្លើយភ្លាម …..មុខនឹងចូលដល់កម្មវិធីវគ្គទី២ ។

វគ្គទី២
គឺប្រព្រឹត្តិទៅដោយនាំប្អូនៗ យុវវ័យទាំពីរក្រុមនេះទៅ ថតនៅខាងក្រៅដូចជានៅរមនីយដ្ឋានធម្មជាតិ ប្រវត្តិសាស្រ្ត បុរាណ រមនីយដ្ឋានកែច្នៃទីកន្លែងសាធារណះ ឬ នៅតាមស្ថាប័ននានា ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតំបន់នានា ក្នុងប្រទេស ដោយអោយការសំដែងសមត្ថភាព និងចំណេះដឹងទាក់ទិន្ន នឹងការអប់រំ……យុវវ័យទាំងពីរ ក្រុម ដែល ចូល រួមនឹងកម្មវិធី មិត្តពូកែ នេះ គឺមកពីមជ្ឈដ្ឋាន ផ្សេងៗគ្នា ដោយគិតកំរិតចំណេះដឹងនៃយុវវ័យទាំងនោះ ដែលពួកគេជា សិស្សពូកែប្រចាំសាលា ចាប់ពីកំរិតថ្នាក់ទី ០៩ ដល់ថ្នាក់ទី ១២ ។

ម៉ោងផ្សាយ
៨:៣០ ដល់ ៩:៣០នាទី ថ្ងៃសៅរ៍
៦:៣០ ដល់ ៧:៣០នាទី ថ្ងៃអាទិត្យ

រយះពេលផ្សាយ
១ម៉ោង

លក្ខណះពិសេសផ្សេងទៀត


ជួយបង្កើននូវគំនិត និងចំណេះដឹងដល់សិស្សានុសិស្ស អ្នកដែលបាន ចូលរួម និងអ្នកដែលបានទស្សនា  គឺពិតជាទទួល បាននូវចំណេះដឹង និង បង្កើននូវភាពឈ្លាសវៃ ។