|
កម្មវិធី
ចំនួនអ្នកទស្សនា
|
អ្នកឆ្លាតវៃ
គោលបំណងនៃកម្មវិធី អ្នកឆ្លាតវៃ ជាកម្មវិធីអប់រំមួយដែលផ្តល់ជូនប្រិយមិត្តទូរទស្សនិកជននូវចំណេះដឹងទូទៅដ៏មានសារៈ ប្រយោជន៏និងគួរអោយចាប់អារម្មណ៏ទាំងនៅក្នុងប្រទេសនិងទូទាំងពិភពលោក។ ជាងនេះទៅទៀតកម្មវិធីអ្នកឆ្លាត វៃក៏ជាឳកាសមួយសំរាប់អោយសិស្ស និស្សិត បញ្ញាវ័ន្ត បុគ្គលិកក្រុមហ៊ុនឬមន្ត្រីរាជការបង្ហាញនូវសមត្ថភាពផ្នែកចំ ណេះដឹងទូទៅហើយមិនតែប៉ុណ្ណោះនិងអាចទទួលបានរង្វាន់សសើរជាប្រាក់លានជារៀងរាល់សប្តាហ៏ផងដែរ ។ កម្មវិធីអ្នកឆ្លាតវៃតែងតែធើ្វការជ្រើសរើសបេក្ខជនដែលទទូលជ័យជំនះជារៀងរាល់សប្តាហ៏ ដោយនៅ សប្តាហ៏ជំរុះនិមួយៗគឺបេក្ខជនចំនួន៥រូប ដើម្បីចូលរូបប្រកូត ប្រជែង ហើយបេក្ខជន២រូបចុង ក្រោយនឹងមាន ឳកាសក្នុងការប្រកូតប្រជែង ដើម្បីដណ្តើម យកទឹកប្រាក់១លានរៀល ពីកម្មវិធី។ ជាពិសេសគាត់នឹងមានឳកាសចូលរួមនៅសប្តាហ៏ វគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងរៀងរាល់៦សប្តាហ៏ម្តង គឺជាការចូលរួមពីបេក្ខជនដែលទទួល ជ័យជំនះ ប្រចាំ៥សប្តាហ៏ផ្សេងៗគ្នា ហើយអ្នកទទួលបានជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ កុំព្យួទ័រ១គ្រឿងថែមទៀត។ ម៉ោង ៧.៣០-៨.៣០ល្ងាចរៀងរាល់ថ្ងៃព្រហស្បតិ៍ |
![]() ![]() ![]() ![]() ![]() ![]() ![]() ![]() ![]() |