សេចក្តីជូនដំណឹង

កម្មវិធី
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2268
ម្សិលមិញ 13125
សរុប: 85354
អំពីយើង
វិទ្យុ,ទូរទស្សន៍បាយ័ននិងទូរទស្សន៍បាយ័ន១ ជាទូរទស្សន៍និងវិទ្យុឯកជន ដែលត្រូវបានបង្កើតឡើងក្រោយពី ស្ថានីយវិទ្យុនិងទូរទស្សន៍នានា ត្រូវបាន​បង្កើតឡើងរួចហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បាយ័នរំលឹកដល់អតីតកាលដ៏រុងរឿងនៃវប្បធម៌ និងអារ្យធម៌ខ្មែរក្នុងសតវត្សទី១២ និងទី១៣ 
ក្នុងរជ្ជកាលព្រះបាទជ័យវន្ម័ទី៧ ដែលមានឈ្មោះថាបាយ័ន ហើយឈ្មោះនេះយកមកដាក់អោយ
ស្ថានីយវិទ្យុ ទូរទស្សន័និង
ទូរទស្សន៍បាយ័ន១ថ្មី ដែលមានរូបព្រះព្រហ្មមុខ​៤ តំណាងអោយព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ 

ទូរទស្សន័បាយ័នត្រូវបានបង្កើតឡើង និងដំណើរការផ្សាយ ក្នុងខែមករា ឆ្នាំ១៩៩៨ តាមប្រព័ន្ធ UHF
ប៉ុស្តិ៍លេខ ២៧ មានរូបភាពច្បាស់ល្អ ត្រជាក់ភ្នែកធ្វើអោយអ្នកទស្សនាសប្បាយចិត្តមិនជិនណាយនៅ
ក្នុងតំបន់និមួយៗ ជាពិសេសតំបន់ឆ្ងាយដាច់ស្រយាល ។     ជាមួយគ្នានេះដែរទូរទស្សន៍បាយ័ន បាន
បង្កើត ស្ថានីយផ្សាយបន្តចំនួន ១៥ ក្នុងបណ្តាខេត្តក្រុងមួយចំនួន ដូចជា : 
ខេត្តកំពង់ចាម   ខេត្តសៀមរាប    ខេត្តព្រះសីហនុ   ខេត្តស្ទឹងត្រែង   ក្រុងសិរីសោភ័ណ   ខេត្តកំពង់ធំ 
ខេត្តពោធិ៍សាត់    ខេត្តស្វាយរៀង    ខេត្តកំពត    ឧត្តរមានជ័យ  ខេត្តព្រះវិហារ
 ខេត្តក្រចេះ បាត់ដំបងនិង ខេត្តរតនគីរី ។