(10/09/2010 Time10:10am)
មន្រ្តីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ អ្នកបើកបរនាវាជនជាតិចិន ដែលត្រូវចាប់ខ្លួន កាលពីថ្ងៃអង្គារ ត្រូវបានបញ្ជូនខ្លួនទៅឲ្យអគ្គព្រះរាជអាជ្ញាជប៉ុន ដើម្បីសួរចម្លើយ ហើយថា អ្នកបើកបរនាវារូបនេះអាចនឹងត្រូវបញ្ជូនទៅឲ្យតុលាការជប៉ុន កាត់ទោស។
(08/09/2010 Time4:30pm)
អ្នកដាក់គ្រាប់បែកអត្តឃាតបានបើករថយន្តរបស់ខ្លួនបុកចូលទៅក្នុង កន្លែងប៉ុស្តិ នគរបាល មួយកន្លែងដែលមនុស្សកំពុងជួបជុំគ្នាយ៉ាងច្រើន នៅប្រទេសប៉ាគីស្ថាន កាលពិម្សិលមិញ។
(08/09/2010 Time4:20pm)
អគ្គលេខាធិការរបស់អង្គការណាតូ អាន់ឌ័រ រ៉ាស្មូសេនបានថ្កោលទោសយ៉ាងខ្លាំង ចំពោះគំរោងរបស់មេដឹកនាំសាសនាគ្រិស្ត ដែលមានចេតនាដុតបំផ្លាញចោលនូវ រូបភាពបុណ្យខួបរបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាម នៅទីក្រុងញូយក។
(08/09/2010 Time09:05am)
បាងកក៖ ប្រធានសមាគមគ្រូខេត្តនរ៉ាធីវ៉ាតបានកោះប្រជុំ មន្រ្តីរាជការក្រោមឱវាទជាបន្ទាន់ ក្រោយពេលសង្កេតឃើញមានហេតុការណ៍បំផ្ទុះគ្រាប់បែក និងបាញ់សម្លាប់គ្រូបង្រៀនជាបន្តបន្ទាប់ ដើម្បីពិភាក្សា ស្វែងរកវិធានការការពារសុវត្ថិភាពដល់មន្រ្តីរាជការ។
(08/09/2010 Time9:00am)
បាងកក៖ នៅខេត្តយ៉ាឡា ដែលជាខេត្តភាគខាងត្បូងរបស់ប្រទេសថៃ គេបានរកឃើញគ្រឿងផ្ទុះទំហំ ១០គីឡូក្រាម ត្រូវបានជនសង្ស័យមកលាក់ទុកនៅក្នុងគុម្ពផ្កាមួយមុខផ្ទះមួយ កន្លែង ក្នុងស្រុកក្រុងពី ណាំង ខេត្តយ៉ាឡា។
(04/09/2010 Time2:00pm)
អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ត្រូវកាសែតថៃក្នុងស្រុកបានដកស្រង់ ពាក្យសំដីដែលនិយាយថា លោកអាចជួយជម្រុញនយោបាយក្រុងបាងកកដែល កំពុងតែដើរឆ្ងាយពីមាគ៌ាលទ្ធិប្រជាធិបតេយ្យ អោយវិលមកសភាពត្រឹមត្រូវវិញ។
(04/09/2010 Time01:35pm)
ក្រុមសកម្មជនថៃអាវក្រហមនឹងចាប់ផ្តើមកម្រើកសកម្មភាពរបស់ខ្លួន សារជាថ្មី នៅក្នុងការគ្រោងជួបជុំគ្នាមួយនាថ្ងៃទី១៨និង១៩ខែកញ្ញាខាងមុខ នេះ ក្នុងក្រុង ឈាងម៉ៃ។
(02/09/2010 Time11:00am)
លោក ម៉ាក រ៉េហ្គេ (Mark Reger) អ្នកនាំពាក្យអ៊ីស្រាអ៊ែល បានមានប្រសាសន៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោក ធ្វើការប្តេជ្ងាចិត្តទាំងស្រុកដើម្បីចូលរួមកិច្ចពិភាក្សា សន្តិភាពដោយផ្ទាល់ជាមួយប្រទេស ប៉ាឡេស្ទីន។
(02/09/2010 Time10:50am)
ប្រទេសរ៉ូវ៉ាន់ដាកំពុងពិចារណានូវលទ្ធភាពរបស់ខ្លួនដើម្បីដកកងទ័ពចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្កការសហ ប្រជាជាតិ។
(02/09/2010 Time10:35am)
មនុស្សចំនួន៨នាក់ បាត់បងជីវិតបន្ទាប់ពីក្រុមប្រដាប់អាវុធមួយក្រុមបានចោលគ្រាប់ បែក ចូលទៅក្នុងរង្គសាលមួយកន្លែងនៅប្រទេស មិចស៊ិក កាលពីថ្ងៃអង្គារ។
(02/09/2010 Time10:27am)
អាជ្ញាធរប៉ាគីស្ថានបានដោះលែងក្រុមអ្នកនេសាទឥណ្ឌាចំនួនជា១០០នាក់ នៅតាមព្រំដែនភាគខាងជើង រដ្ឋភុនចាម នៃប្រទេសឥណ្ឌា។
(02/09/2010 Time10:00am)
នៅថ្ងៃព្រហស្បតិ៍ទី២ខែកញ្ញានេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល និងប្រធានអាជ្ញាធរប៉ាឡេស្ទីន នឹងជួបចរចាគ្នាដោយផ្ទាល់ ជាលើកដំបូង ក្នុងរយៈពេលជិត២ឆ្នាំ។
(02/09/2010 Time8:45am)
បាងកក៖ អតីតរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក ណុបដុន ម៉ាតាម៉ាបានទាត់ចោលពាក្យចរចាមអារាមជុំវិញព័ត៌មានថា លោកថាក់ស៊ីនមិនបានស្លាប់។
(02/09/2010 Time8:20am)
បាងកក៖ លោកស៊ូថេប ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកផ្នែកសន្តិសុខជាតិ បានកោះប្រជុំមេទាហាន ប៉ូលិស និង អង្គភាពពាក់ព័ន្ធដោយចំណាយពេលអស់១ម៉ោងកន្លះ ក្រោយពេលកើតមានហេតុការណ៍ជនល្មើសបាញ់ M-79 ចូលស្ថានីយ៍ទូរទស្សន៍ NBT ថ្មី ៗកន្លងមក។
(31/08/2010 Time5:00pm)
អ៊ីស្រាអ៊ែល៖លោកនាយករដ្ឋមន្រ្តីប្រទេសអ៊ីស្រាអ៊ែល បីយ៉ាមីន ណេតាន់យ៉ាហ៊ូបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទទី៣០ខែសីហាថា កិច្ចព្រមព្រៀងស្វែងរកសន្តិភាពជាចុងក្រោយ ជាមួយប្រទេសប៉ាឡេស្ទីន អាចឈានទៅដល់ការសម្រេចបាន។
(31/08/2010 Time4:40pm)
អ៊ីរ៉ាក់៖លោកអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ចូបាយឌិនបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃច័ន្ទម្សិលមិញ ដើម្បីធានាចំពោះប្រជាជនអ៊ីរ៉ាក់ថា សហរដ្ឋអាមេរិកមិនបោះបង់ចោលប្រទេសអ៊ីរ៉ាក់ទេ ប៉ុន្តែប្រតិបត្តិការខាងយោធាត្រូវតែបញ្ចប់។
(31/08/2010 Time4:20am)
បូលីវី៖ប្រធានាធិបតីរបស់ប្រទេសបូលីវីលោកអ៊ីវ៉ូ ម៉ូរ៉ាឡេស បានចុះហត្ថលេខាលើលិខិតផ្តល់ប្រាក់កំចីចំនួន ២៥៤លានដុល្លាទៅអោយក្រសួងឧស្សាហកម្មរបស់ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី៣០ខែសីហា។
(18/08/2010 Time9:10am)
បាងកក៖ ប្រធានរដ្ឋសភាថៃលោកឆៃឈីតឆប បានហៅការប្រឆាំងរឿងប្រាសាទព្រះវិហារនៅក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាថៃជាក្រុមដែលមិនដឹងខ្យល់។
(17/08/2010 Time10:50am)
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបើកសមយុទ្ធយោធារួមគ្នា ជាលើកទី២នៅថ្ងៃ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយមានរយៈពេល១០ថ្ងៃ គឺជាផ្នែកមួយនៃសមយុទ្ធដែលប្រឆាំងនឹងការលិចនាវា កូរ៉េខាងត្បូងកាលពីអំឡុងខែមីនា ដែលធ្វើអោយនាវឹកកូរ៉េខាងត្បូងចំនួន៤៦នាក់ស្លាប់ បាត់ បង់ជីវិត។
(14/08/2010 Time8:50am)
បាងកក៖ អ្នកនាំពាក្យគណបក្សភឿថៃ លោកប្រមផុង បាននិយាយពីហេតុការណ៍ប្រជុំសភាដែលជួបបរាជ័យ កាលពីថ្ងៃទី១១ សីហាកន្លងមកនោះថា ហេតុការណ៍បរាជ័យលើកនេះ ក៏ព្រោះសមាជិកសភាភាគីរដ្ឋាភិបាលមកមិនគ្រប់កូរ៉ុម ដែលជាការពិតភាគីរដ្ឋាភិបាលគួរមានសម្លេងច្រើនជាង ក៏ប៉ុន្តែផ្ទុយទៅវិញមិនអាចគ្រប់គ្រង កិច្ចប្រជុំសភាឲ្យដំណើរការទៅបាន។